មេជាង/កូនជាងម៉ាសុីនត្រជាក់ (150$-300$)

Campany Tri-Leang Aircon
Website http://hr@trileang-electric.com
Phone 089555339
Adress No.2A, St.70, Sangkat SrahChok, Khan Doun Penh, PP

Level High School Term Full Time
Hiring 10 Sex Unlimited
Salary ($) 150$-300$ Age 18-40
Type Contract/Temp Location phnom penh
Job Category Technician Job Views 2178
Publish date 23-Apr-2019 Close Date 30-Jun-2019

****មេជាង:
1. ត្រូវពង្រឹងផ្នែកវិន័យសណ្ដាប់ធ្នាប់ និងគ្រប់គ្រងកូនជាងឲ្យដើរតាមច្បាប់វិន័យដែលបានកំណត់ដោយក្រុមហ៊ុន។
2. តាមដានរាល់ការប្រើប្រាស់ម៉ូតូរបស់មេក្រុមលើការការថែទាំ ជួសជុលនិងកំហូចផ្សេងៗ
3. គ្រប់គ្រងនិងចាត់ចែងការងារឲ្យទៅកូនជាងធ្វើការទៅតាមតួនាទីរបស់ខ្លួន
4. រាល់ពេលព្រឹកត្រូវមើលឈ្មោះកូនជាងលើក្ដារខៀនដែលត្រូវចេញទៅតាមការដ្ឋានផ្សេងៗនិងចាត់ចែងរៀបចំសម្ភារៈជាងឲ្យបានគ្រប់គ្រង មុនពេលទៅតាមការដ្ឋាន និងផ្ទះភ្ញៀវ
5. តាមដានកូនជាងពេលចេញទៅលាងម៉ាស៊ីនត្រជាក់នៅតាមផ្ទះភ្ញៀវ ឬតាមការដ្ឋាននានា តើកូនជាងមានអនុវត្តតាមនីតិវិធីក្នុងការសម្អាតម៉ាស៊ីនត្រជាក់ដែរឬទេ
6. ផ្ដល់អនុសាសន៍ផ្សេងៗទៅលើបច្ចេកទេសម៉ាស៊ីនត្រជាក់ រាល់ពេលមេក្រុមមិនអាចដោះស្រាយបញ្ហាបាន
7. ទទួល និងជួសជុសម៉ាស៊ីនត្រជាក់របស់អតិថិជន
8. រៀបចំ និងណែនាំដល់កូនជាងរបស់ខ្លួនពីរបៀបប្រើប្រាស់ ថែរក្សានិងទុកសម្ភារឲ្យត្រឹមត្រូវ និងសណ្ដាប់ធ្នាប់
9. ត្រូវរៀបចំវិក័យបត្រទៅជួយភ្ញៀវចុះហត្ថលេខាទទួល
10. រាល់សម្ភារៈជាងទាំងអស់ក្នុងផ្នែករបស់ខ្លួន ត្រូវទទួលខុសត្រូវពិនិត្យនិងជួសជុលសម្ភារៈដែលខូច ឬបាត់បង់
11. រៀបចំទុកដាក់សម្ភារៈ ឧបករណ៍បន្ទប់ពីជួសជុល និងសម្អាតកន្លែងធ្វើការឲ្យបានស្អាត
12. មកបំពេញការងារឲ្យបានទៀងទាត់ និងចុះបញ្ជីវត្តមានប្រចាំថ្ងៃ និងរាយការណ៍មកប្រធានផ្នែកករណីមិនមានវត្តមាន
13. ចូលរួមប្រជុំក្រុម និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ ឲ្យបានទៀងទាត់តាមការចាត់តាំង
14. បំពេញការងារផ្សេងទៀតដែលចាត់តាំងដោយថ្នាក់ដឹកនាំ។

****កូនជាង
1. ចូលរួមប្រជុំក្រុម ដើម្បីទទួលដឹងពីផែនការចុះប្រតិបត្តិការ
2. អនុវត្តការងារតាមផែនការគម្រោងនីមួយៗ
3. រាល់ព្រឹកត្រូវអូសរ៉ឺម៉កចេញពីក្នុងរបង សម្អាតឲ្យស្អាត និងទុកដាក់ឲ្យមានរបៀបទៅតាមគំនូស
4. បំពេញសេវាកម្មជូនភ្ញៀវជារៀងរាល់ថ្ងៃតាមការចាត់តាំង និងរៀបចំសម្ភារៈតម្លើង ឬឧបករណ៍ដាក់លើរ៉ឺម៉ក
5. រៀងរាល់ពេលព្រឹកត្រួតពិនិត្យម៉ូតូ រ៉ឺម៉ក បាដាងកង់ ធុងទឹក ប្រេងម៉ាស៊ីន និងសំបកកង់ម៉ូតូ រ៉ឺម៉កនិងបើកសាំង មុនពេលចេញទៅបំពេញសេវាកម្មតាមផ្ទះ និងតាមការដ្ឋាន
6. ត្រួតពិនិត្យរាល់សម្ភារៈតម្លើង និងឧបករណ៍ផ្សេងៗ ដែលចាំបាច់ត្រូវប្រើប្រាស់ក្នុងពេលបំពេញសេវាកម្មជូនភ្ញៀវ កុំឲ្យខ្វះខាតនិងបាត់បង់
7. ត្រូវចតម៉ូតូ និងរ៉ឺម៉កឲ្យមានសណ្តាប់ធ្នាប់ទាំងនៅការដ្ឋាន និងបរិវេណក្រុមហ៊ុន
8. ត្រូវប្រមូលឧបករណ៍ ឬសម្ភារៈជាងចេញពីរ៉ឺម៉ក និងយកទៅដាក់នៅកន្លែងត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់
9. អនុវត្តការងារដែលបានចាត់តាំង
10. រៀបចំវិក្កយបត្រស្នើរសុំបើក ឬទិញសម្ភារៈ ឬឧបករណ៍សម្រាប់ថ្ងៃស្អែកឲ្យបានរួចរាល់
11. មកបំពេញការងារឲ្យបានទៀងទាត់ និងចុះបញ្ជីវត្តមានប្រចាំថ្ងៃ និងរាយការណ៍មកប្រធានផ្នែកករណីមិនមានវត្តមាន
12. បំពេញការងារផ្សេងទៀតដែលចាត់តាំងដោយថ្នាក់ដឹកនាំ
13. ចូលរួមប្រជុំក្រុម និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ ឲ្យបានទៀងទាត់ តាមការចាត់តាំង

1. អាចប្រើប្រាស់ភាសាខ្មែរបាន
2. មានការយល់ដឹងពីការតម្លើង និងជួសជុលម៉ាស៊ីនត្រជាក់(២ឆ្នាំ)
3. មានសមត្ថភាពក្នុងការធ្វើកិច្ចការច្រើន និងគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាព
4. ជំនាញទំនាក់ទំនងផ្ទាល់មាត់និងសរសេរបានល្អ
5. យកចិត្តទុកដាក់យ៉ាងម៉ត់ចត់ និង មានភាពលម្អិត
6. អ្នកទំនាក់ទំនងល្អ អាចយល់ការណែនាំ និងការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព
7. យល់ដឹងពីវិន័យរបស់ក្រុមហ៊ុន

Name Lorn Sereyvath
Phone 089555339
E-mail hr@trileang-electric.com

Send this offer to a friend

Jobpending

Top Jobs

 All users who looking for job now.