មន្រ្តីគ្រប់គ្រងការវាយតម្លៃហានិភ័យប្រតិបត្តិការ​ (០១ នាក់)

Campany Hattha Kaksekare Limited
Website http://www.hkl.com.kh
Phone 069 222 800
Adress Phnom Penh

Level Bachelor of Science Term Full Time
Hiring 1 Sex Unlimited
Salary ($) Negotiable Age 18
Type Permanent Location phnom penh
Job Category Other Job Views 165
Publish date 20-Jul-2020 Close Date 06-Aug-2020

ទីតាំងបម្រើការងារ: ការិយាល័យកណ្តាល-រាជធានីភ្នំពេញ
រាយការណ៏ជូន​: នាយក នាយកដ្ឋានគ្រប់គ្រងហានិភ័យប្រតិបត្តិការ និងការកេងបន្លំ

- សម្របសម្រួលក្នុងការអនុវត្តផែនការ ជាមួយនាយកដ្ឋានពាក់ព័ន្ធក្នុងការកំណត់ហានិភ័យប្រតិបត្តិការនិងហានិភ័យដែលបានកើតឡើង។
- ជួយម្ចាស់ហានិភ័យក្នុងការគ្រប់គ្រងហានិភ័យប្រតិបត្តិការ អោយស្របតាមគោលនិយោបាយនិងនីតិវិធីគ្រប់គ្រងហានិភ័យប្រតិបត្តិការ ព្រមទាំងបង្កើតយុទ្ធសាស្រ្តដោះស្រាយ ដើម្បីកាត់បន្ថយលើហានិភ័យដែលបានកើតឡើង។
- ចូលរួមនិងជួយនាយកដ្ឋានផ្សេងៗក្នុងការវាយតម្លៃនិងការគ្រប់គ្រងហានិភ័យខ្លួនឯង(RCSA) ព្រមទាំងវាយតម្លៃហានិភ័យលើផលិតផល សេវាកម្ម ដំណើរការ និងការកែប្រែថ្មីៗផងដែរ។
- ធ្វើការកត់ត្រារាល់ហានិភ័យប្រតិបត្តិការ(RCSA) ហានិភ័យប្រតិបត្តិការដែលបានកើតឡើង(Risk Incident) និងហានិភ័យការកេងបន្លំក្នុងប្រព័ន្ធ។
- ធើ្វការងារផ្សេងៗទៀតទៅតាមការចាត់ចែងរបស់នាយក ឬនាយករងគ្រប់គ្រងហានិភ័យប្រតិបត្តិការ និងការកេងបន្លំ។

- បរិញ្ញាបត្រផ្នែក ធនាគារ និងហិរញ្ញវត្ថុ សេដ្ឋកិច្ច ឬជំនាញដែលពាក់ព័ន្ធ។
- ត្រូវមានចំណេះដឹងពាក់ព័ន្ធផ្នែកគ្រប់គ្រងហានិភ័យ និងការវាសវែងហានិភ័យ។
- ត្រូវមានបទពិសោធន៍ជាមួយវិស័យហិរញ្ញវត្ថុ ឬធនាគារ យ៉ាងតិចណាស់ ០១ឆ្នាំ ខាងផ្នែកគ្រប់គ្រងហានិភ័យ និងការកេងបន្លំ។
- មានជំនាញវិភាគ ដោះស្រាយ ទំនាក់ទំនង និងសម្របសម្រួលបានល្អ។
- អាចប្រើប្រាស់កម្មវិធីកុំព្យួទ័រដូចជា Ms. Office (Word, Excel &Power; Point) Email, Internet and Core Banking System ។
- ត្រូវមានចំនេះដឹងផ្នែកភាសាអង់គ្លេស។

របៀបដាក់ពាក្យៈ
- ពាក្យសុំបម្រើការងារចែកជូនដោយឥតគិតថ្លៃ នៅការិយាល័យកណ្តាលភ្នំពេញ និងនៅគ្រប់ការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ឬបោះពុម្ពពីគេហទំព័ររបស់គ្រឹះស្ថានតាមរយៈ www.hkl.com.kh ។
- បេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញពាក្យសុំបម្រើការងារ ដោយភ្ជាប់មកជាមួយនូវ ប្រវត្តិរូបសង្ខេប សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សញ្ញាបត្រ និងលិខិតបញ្ជាក់ការសិក្សាផ្សេងៗ រួចយកមកដាក់នៅការិយាល័យកណ្តាល (ផ្ទះលេខ៦០៦ ផ្លូវ២៧១ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ) និងនៅតាមបណ្តាការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ដែលនៅជិតលោកអ្នកបំផុត ឬតាមរយៈអ៊ីម៉ែល job@hkl.com.kh ។

បញ្ជាក់ៈ
- រាល់សំណុំឯកសារដាក់ពាក្យទាំងអស់ នឹងមិនត្រូវបានផ្តល់ជូនវិញទេ ។
- ព័ត៌មានបន្ថែមអំពីការជ្រើសរើសបុគ្គលិក សូមទំនាក់ទំនងមក ០៨៦ ៣៥៤ ៣៥៤/០៦៩ ២២២ ៨០០ ។

Name Somret Ret
Phone 0968601930
E-mail job@hkl.com

Send this offer to a friend

Jobpending

Top Jobs

 All users who looking for job now.