Bad Debt Collector / អ្នកប្រមូលបំណុលយឺតយ៉ាវ

Campany Hattha Kaksekare Limited
Website http://www.hkl.com.kh
Phone 069 222 800
Adress Phnom Penh

Level Bachelor of Science Term Full Time
Hiring 6 Sex Unlimited
Salary ($) Negotiable Age 18
Type Permanent Location phnom penh
Job Category Other Job Views 185
Publish date 22-Jul-2020 Close Date 10-Aug-2020

ទីតាំងបម្រើការងារ:
សាខាខេត្ដរតនគិរី (០១នាក់)
សាខាខេត្ដកំពង់ចាម (០១នាក់)
សាខាខេត្ដពោធិ៍សាត់ (០១នាក់)
សាខាស្រុកមោងឬស្សី-ឃុំគារ (០១នាក់)
សាខាស្រុកបាណន់-ឃុំភ្នំសំពៅ (០១នាក់)
សាខាស្រុកស្វាយអន្ទរ-ឃុំស្វាយអន្ទរ (០១នាក់)
រាយការណ៏ជូន​: នាយកសាខា

- សិក្សាស្រាវជ្រាវ អំពីស្ថានភាពរស់នៅ និងមូលហេតុនៃបញ្ហា របស់អតិថិជនលើការ ខកខានមិនបានសងប្រាក់ ។
- បែងចែកលំដាប់ថ្នាក់ និងប្រភេទអតិថិជនដែលខកខានសងប្រាក់ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ដើម្បីកំណត់អាទិភាព ដោះស្រាយបំណុលឥណទានឲ្យមានប្រសិទ្ធភាពខ្ពស់។
- ចុះដោះស្រាយបំណុលអតិថិជនដែលខកខានសងប្រាក់ ឲ្យបានគ្រប់គ្រាន់ទៅតាមផែនការ ឬអ្នកគ្រប់គ្រងអាចទទួលយកបាន
និងត្រូវធ្វើរបាយការណ៍ជូនអ្នកគ្រប់គ្រង ដើម្បីជួយដោះស្រាយបន្ដឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។
- ត្រួតពិនិត្យរកឲ្យឃើញពីភាពអសកម្មការងាររបស់ខ្លួនដើម្បីកែលំអ និងបំពេញនូវ ចំណុចខ្វះខាត ឲ្យបានទាន់ពេលក្នុងគោលបំណង បង្កើនប្រសិទ្ធភាពនៃការ
- អនុវត្ដន៍ការងារជាបន្ដបន្ទាប់ឲ្យបានជោគជ័យ ។
- សិក្សា និងអនុវត្ដឲ្យបានល្អតាមគោលការណ៍ និងបទបញ្ជាផ្សេងៗរបស់សា្ថប័ន។

- បព្ចាប់ថ្នាក់បរិញ្ញាបត្រ ឬកំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ ជំនាញគ្រប់គ្រង ជំនាញទីផ្សារ ជំនាញគ្រប់គ្រងពាណិជ្ជកម្ម ជំនាញធនាគារ និងហិរញ្ញវត្ថុ ឬសញ្ញាបត្រដែលមានតំលៃស្មើ។
- មានឆន្ទៈចុះបំពេញការងារនៅតាមមូលដ្ឋាននិងនៅក្នុងដែនគ្រប់គ្រង របស់សាខា។
- មានចំណេះដឺងមូលដ្ឋានផ្នែកច្បាប់ និងជំនាញគ្រប់គ្រាន់នៅក្នុង ការទារបំណុល។
- មានអត្ដចរិតល្អ មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ សុភាពរាបសា មានចិត្តអំណត់ក្នុងការធ្វើការងារ និងកាយសម្បទាល្អ។
- មានចំណេះដឹងផ្នែកភាសាអង់គ្លេស និងកុំព្យូទ័រ Ms. Office។
- ត្រូវមានម៉ូតូផ្ទាល់ខ្លួន។

របៀបដាក់ពាក្យៈ
- ពាក្យសុំបម្រើការងារចែកជូនដោយឥតគិតថ្លៃ នៅការិយាល័យកណ្តាលភ្នំពេញ និងនៅគ្រប់ការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ឬបោះពុម្ពពីគេហទំព័ររបស់គ្រឹះស្ថានតាមរយៈ www.hkl.com.kh ។
- បេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញពាក្យសុំបម្រើការងារ ដោយភ្ជាប់មកជាមួយនូវ ប្រវត្តិរូបសង្ខេប សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សញ្ញាបត្រ និងលិខិតបញ្ជាក់ការសិក្សាផ្សេងៗ រួចយកមកដាក់នៅការិយាល័យកណ្តាល (ផ្ទះលេខ៦០៦ ផ្លូវ២៧១ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ) និងនៅតាមបណ្តាការិយាល័យសាខា ហត្ថាកសិករ លីមីតធីត ដែលនៅជិតលោកអ្នកបំផុត ឬតាមរយៈអ៊ីម៉ែល job@hkl.com.kh ។

បញ្ជាក់ៈ
- រាល់សំណុំឯកសារដាក់ពាក្យទាំងអស់ នឹងមិនត្រូវបានផ្តល់ជូនវិញទេ ។
- ព័ត៌មានបន្ថែមអំពីការជ្រើសរើសបុគ្គលិក សូមទំនាក់ទំនងមក ០៨៦ ៣៥៤ ៣៥៤/០៦៩ ២២២ ៨០០ ។

Name Somret Ret
Phone 0968601930
E-mail job@hkl.com

Send this offer to a friend

Jobpending

Top Jobs

 All users who looking for job now.

Featured Free